
លោកអ្នកដែលធ្លាប់ធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសប្រហែលជាធ្លាប់ដឹងហើយថាការកក់បន្ទប់ឬការរកព័ត៌មានពីសណ្ឋាគាររបស់គេនីមួយៗស្រួលប៉ុណ្ណា។ សណ្ឋាគារទាំងអស់នោះភាគច្រើនប្រើបច្ចេកវិទ្យាបដិសណ្ឋារកិច្ចទំនើបៗ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ភ្ញៀវបានយ៉ាងល្អ។
ឥលូវមិនចាំបាច់រកកម្មវិធីទំនើបទាំងអស់នោះនៅខាងក្រៅប្រទេសទៀតទេ។ កាលពីថ្ងៃទី ១៦ កក្កដា ២០១៩ កន្លងទៅនេះក្រុមហ៊ុន Ubicomp និងeCam Solution បានសហការគ្នានាំយកកម្មវិធី Qikinn មកដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាហើយ។