Sat 12 Nov 2022
News

ក្រុមហ៊ុនចំនួនបី សហការគ្នារៀបចំសិក្ខាសាលា ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងបង្ហាញផលិតផលថ្មីៗរបស់ខ្លួន

(ភ្នំពេញ)៖ ក្រុមហ៊ុន eCam Solution Co., Ltd បានចាប់ដៃគូរសហាការជាមួយក្រុមហ៊ុន Pacific Tech (Cambodia) និងក្រុមហ៊ុន Fortinet រៀបចំនូវសិក្ខាសាលា ក្រោមប្រធានបទ «Secure Your Network with Fortinet Technology (Fortinet SD-WAN)» ។

សិក្ខាសាលានេះ បានធ្វើឡើងនៅចុងខែកក្កដា ២០១៩នេះ នៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងបង្ហាញផលិតផលថ្មីរបស់ Fortinet ជូនអតិថិជន ដែលដោយមានការចូលរួមពីសំណាក់អតិថិជនជាច្រើនពីគ្រប់ស្ថាប័នផងដែរ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក Yarith CHEANG ប្រធានផ្នែកលក់តំណាងឱ្យក្រុមហ៊ុន eCam Solution Co., Ltd បានស្វាគមន៍ និងថ្លែងអំណរគុណទៅកាន់អតិថិជន ដែលបានចូលរួមសិក្ខាសាលា និងតែងតែប្រើប្រាស់រាល់សេវាកម្មរបស់ក្រុមហ៊ុន eCam Solution នាពេលកន្លងមករហូតដល់បច្ចុប្បន្ន ។

លោក Yarith បានបន្ថែមទៀតថា ប្រធានបទសំខាន់ៗក្នុងសិក្ខាសាលានេះ ចង់បង្ហាញអំពីដំណោះស្រាយថ្មីៗ ផលិតផលថ្មី ដើម្បីបង្កើន និងពង្រីកប្រព័ន្ធសុវត្ថិភាពការពារភាពអសន្តិសុខផ្នែក IT ដែលជាផ្នែកមួយយ៉ាងសំខាន់ និងគួរឱ្យយកចិត្តទុកដាក់ ពីបណ្តាស្ថាប័នទាំងឡាយ ។

លោកមានជំនឿទុកចិត្តថា អតិថិជនដែលអញ្ជើញចូលរួមនឹងទទួលបាននូវចំណេះដឹងថ្មី ហើយយល់ពីរបៀបប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ដើម្បីជួយសម្រួលដល់ស្ថាប័នរបស់ខ្លួន ។

សូមជម្រាបថា ក្រុមហ៊ុន eCam Solution Company Limited បានដំណើរការនៅកម្ពុជាតាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ ផ្គត់ផ្គង់ផ្នែក Systems Integration (IT Solution) ដោយមានសេវាកម្ម ផ្ដល់ជូននូវបច្ចេកវិទ្យាក្នុងឧស្សាហកម្មដួចជា Hospitality, Financial Institutions, Telecommunication, Conglomerates/MNC, and some other industry verticals ។ល។

ចំពោះដៃគូសហការ Fortinet គឺជាក្រុមហ៊ុនដែលធ្វើការផ្គង់ផ្គង់នូវបណ្តាញ Network និងប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានផ្តល់នូវមាតិកា ទាំងការការពារទៅលើការចូលទៅដំណើរការ នៅលើផលិតផលជាច្រើនទៀត ក្នុងការចែករំលែកនូវភាពឆ្លាតវៃ និងការដំណើរការជាមួយគ្នា នៅក្នុងទម្រង់មួយនៃការបង្កើតនូវកិច្ចសហប្រតិបត្តិការនេះ។

រីឯ Pacific Tech គឺជាក្រុមហ៊ុនតំណាងចែកចាយ (Value Added Distributor) ដែលផ្តល់នូវប្រព័ន្ធបណ្តាញ Network / សុវត្ថិភាពនៅលើអ៊ីនធឺណិត Cyber Security និងការការពារទៅលើទិន្នន័យ Data Protection / ដំណោះស្រាយជាបន្តទៀតដូចជា SD-WAN ។ល។ ក្រុមហ៊ុននេះ គឺមានអាជីវកម្មដែលគ្របដណ្តប់នៅក្នុងប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា មីយ៉ាន់ម៉ា ឡាវ ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងទីម័រខាងកើតជាមួយដៃគូសហការជាង១,000ទៀតនៅក្នុងតំបន់៕


READ MORE